ホーム > くらし・安全・環境 > 身近な生活 > 外国籍県民・多言語情報 > ជំនួយសម្រាប់ជនជាតិបរទេសទេលានទម្ររោះមហនតរាយ និងទេលានអាសននទេតតកាណាហ្គាវ៉ា(カンボジア語)
更新日:2024年11月1日
ここから本文です。
នៅលើទំព័រនេះយើងផ្តល់ព័ត៌មានជាជំនួយដល់ជនជាតិបរទេសនៅពេលមានគ្រោះមហន្តរាយ។
នៅពេលមានគ្រោះមហន្តរាយធំកើតឡើង ព័ត៌មានពាក់ព័ន្ធត្រូវបានផ្តល់ជូនជាច្រើនភាសានៅលើទំព័រនេះ។
យើងក៏ចុះផ្សាយនូវព័ត៌មានដែលមានប្រយោជន៍សម្រាប់បង្កើនការយល់ដឹងសម្រាប់ជាតិបរទេសអំពីការគ្រប់គ្រងគ្រោះមហន្តរាយ។
ចុចប៊ូតុងខាងក្រោមដើម្បីបង្ហាញទំព័រនៃភាសានីមួយៗ។
ព័ត៌មានអំពីការរញ្ជួយដីនិងរលកយក្សស៊ូណាមិ ការព្រមានអំពីអាកាសធាតុឬការព្រមានអោយប្រយ័ត្ន និងព័ត៌មានពីកន្លែងជម្លៀស ។ល។ អ្នកអាចជ្រើសរើសភាសាបង្ហាញនៅផ្នែកខាងលើនៃទំព័រ។
គេហទំព័ររបស់មូលនិធិផ្លាស់ប្តូរវប្បធម៌អន្តរជាតិកាណាហ្គាវ៉ា។ មានផ្តល់ព័ត៌មានចាំបាច់សម្រាប់ជនជាតិបរទេសជាច្រើនភាសា នៅពេលមានគ្រោះមហន្តរាយដ៏ធំ។
ផលិតដោយ៖ មជ្ឈមណ្ឌលវិទ្យាសាស្ត្រនៃការឆេះនិងគ្រោះមហន្តរាយ |
|
ផលិតដោយ៖ ក្រុមសិក្សាគោលនយោបាយអន្តរជាតិ នៃអាជ្ញាធរមូលដ្ឋានកាណាហ្គាវ៉ា |
ផ្ទាំងរូបភាពដែលសង្ខេបពីគន្លឹះចាំបាច់សម្រាប់ជន បរទេសដើម្បីការពារខ្លួនពីគ្រោះមហន្តរាយ។ ពេលអ្នកស្កែន QRកូដ ជាមួយស្មាតហ្វូន នោះផ្ទាំងរូបភាពត្រូវបានបង្ហាញជាច្រើនភាសា ទៅតាមការកំណត់ភាសានៅលើទូរស័ព្ទរបស់អ្នក។ "QRកូដ" គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន ឌែនសូវ៉េវ។ ផលិតដោយ៖ ខុទ្ទកាល័យ |
ក្លែរផ្តល់នូវឧបករណ៍មានប្រយោជន៍ផ្សេងៗសម្រាប់ជួយដល់ជនជាតិបរទេសនៅពេលមានគ្រោះមហន្តរាយ។
គ្រប់គ្រងដោយ៖ អង្គការប្រយោជន៍សាធារណៈ មូលនិធិផ្លាស់ប្តូរវប្បធម៌អន្តរជាតិកាណាហ្គាវ៉ា
នេះជាសេវាផ្ញើព័ត៌មានដែលមានប្រយោជន៍ដល់ជនបរទេសជាច្រើនភាសាពីរបីដងក្នុងមួយខែ។ អ្នកអាចទទួលបានវានៅលើទូរស័ព្ទដៃរបស់អ្នក (ស្មាតហ្វូន) ឬកុំព្យូទ័រ។ ព័ត៌មានក៏នឹងត្រូវបានចែកចាយផងដែរក្នុងករណីមានគ្រោះមហន្តរាយ។
ផលិតដោយ៖ អង្គការមិនរកប្រាក់ចំណេញ សមាគមផ្លាស់ប្ដូរវប្បធម៌អន្តរជាតិ ហាទីកូណាំងដៃ/អង្គការប្រយោជន៍សាធារណៈ មូលនិធិផ្លាស់ប្តូរវប្បធម៌អន្តរជាតិកាណាហ្គាវ៉ា
បែបបទនេះត្រូវបានប្រើដើម្បីពន្យល់ពីរោគសញ្ញានៃជំងឺឬរបួសនៅពេលជនជាតិបរទេសដែលនិយាយភាសាជប៉ុនមិនបាននៅមន្ទីរពេទ្យ។ សំណុំបែបបទនេះមានតាមមុខជំនាញវេជ្ជសាស្រ្តនីមួយៗ ដែលត្រូវបានបកប្រែជា 23 ភាសាហើយមានបង្ហាញរួមជាមួយអត្ថបទជប៉ុនផងដែរ។
ពិនិត្យដោយ៖ មន្ទីរទេសចរណ៍
នេះគឺជាកម្មវិធីទូរស័ព្ទពហុភាសាដែលជូនដំណឹងអ្នកដោយស្វ័យប្រវត្តិអំពីព័ត៌មានគ្រោះ មហន្តរាយនៅក្នុងប្រទេសជប៉ុនដែលមានទាំងអស់ 15 ភាសា។
ទាញយក | ទំព័រពន្យល់ | ||
---|---|---|---|
For Android |
For iPhone |
គ្រប់គ្រងដោយ៖ សាជីវកម្មផ្សព្វផ្សាយជប៉ុន (NHK)
កម្មវិធីទូរស័ព្ទដែលអាចមើលព័ត៌មាននិងកម្មវិធីផ្សេងទៀតដែលផ្តល់ដោយ NHK ពិភពលោក - ជប៉ុនជាច្រើនភាសា។ វាក៏មានសេវាកម្មដើម្បីជូនដំណឹងបន្ទាន់ស្តីពីការរញ្ជួយដីនិងរលកយក្សស៊ូណាមិតាមរយៈស្មាតហ្វូន។
គ្រប់គ្រងដោយ៖ ភ្នាក់ងារទេសចរណ៍ជាតិជប៉ុន
ព័ត៌មានស្តីពីសុវត្ថិភាពនិងសន្តិសុខត្រូវបានផ្តល់ជូនសម្រាប់ភ្ញៀវទេសចរដែលកំពុងស្នាក់នៅក្នុងប្រទេសជប៉ុនដូចជាការព្រមាន និងការណែនាំស្តីពីគ្រោះមហន្តរាយធម្មជាតិ បញ្ហាចរាចរណ៍តាមមធ្យោបាយធ្វើដំណើរផ្សេងៗ និង ការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងនិងជំងឺស្លឈាមជាដើម។
ទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រោះមហន្តរាយនៃខេត្តនឹងត្រូវបានបង្កើតឡើង ក្នុងករណីមានគ្រោះមហន្តរាយទ្រង់ទ្រាយធំ ហើយខេត្តកាណាហ្គាវ៉ានិងមូលនិធិផ្លាស់ប្តូរវប្បធម៌អន្តរជាតិកាណាហ្គាវ៉ា រួមគ្នាង្កើតនិងដំណើរការ "មជ្ឈមណ្ឌលជំនួយពហុភាសាក្នុងគ្រាគ្រោះមហន្តរាយនៃខេត្ត កាណាហ្គាវ៉ា" ដើម្បីផ្តល់ព័ត៌មាន និងសេវាកម្មពិគ្រោះយោបល់ដល់ជនបរទេស។
យើងកំពុងស្វែងរកអ្នកស្ម័គ្រចិត្ត បកប្រែផ្ទាល់និងបកប្រែឯកសារ ដែលអាចជួយជនជាតិបរទេសពេលមានគ្រោះមហន្តរាយ។
このページの所管所属は文化スポーツ観光局 国際課です。